khmer eng
  • លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៨ ព្រឹទ្ធសភា
     
    ចែករំលែក ៖

    គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន០៣រួមមាន៖
    ១-បូកសរុបលទ្ធផលការងាររបស់គណៈកម្មការទី៨ព្រឹទ្ធសភា ប្រចាំខែមករា ឆ្នាំ២០២៥ និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៥។
    ២-អំពីការត្រៀមចុះបេសកកម្មរបស់គណៈកម្មការទី៨ព្រឹទ្ធសភា នៅខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង នៅថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។
    ៣-ពិនិត្យលើបញ្ហាផ្សេងៗ។
    កិច្ចប្រជុំប្រព្រឹត្តិទៅនៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ